មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមសន្និសីទប្រចាំឆ្នាំលើកទី២៣ របស់វិទ្យាស្ថាន KPI ======= នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី២៣ របស់វិទ្យាស្ថានKPI ក្រោមប្រធានបទស្តីពី “លទ្ធិប្រជាធិបតេយ្យក្នុងទិដ្ឋភាពថ្មី” តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលពិសេស៣ នៃវិមានព្រឹទ្ធសភា។ សន្និសីទប្រចាំឆ្នាំលើកទី២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការចូលរួមសន្និបាតប្រចាំឆ្នាំនេះ គឺជាការពង្រឹងភាពជាដៃគូរជិតស្និទជាមួយវិទ្យាស្ថានKPI ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានKPI ព្រមទាំងដើម្បីទទួលបានចំណេះដឹងប្រកបដោយគុណភាព និងបច្ចុប្បន្នភាពអំពីទិដ្ឋភាពប្រជាធិបតេយ្យរបស់ថៃក្នុងរបត់ថ្មី៕